Write Program ios

ឧបករណ៍ និង Firmware សម្រាប់ការ Restore iOS

ប្រើឧបករណ៍ខាងក្រោមដើម្បី Restore ឧបករណ៍ iOS របស់អ្នក៖

ទាញយក Firmware iOS (.ipsw) ពី៖ ipsw.me

វិធីសាស្ត្រ Restore ដោយប្រើ iTunes

ដើម្បី Restore ដោយប្រើឯកសារ .ipsw ដែលបានទាញយក៖

  • ចុចប៊ូតុង Shift (Windows/Linux) ឬ Option (macOS) ឲ្យជាប់
  • ចុចលើ Restore iPhone នៅក្នុង iTunes
  • ជ្រើសរើសឯកសារ .ipsw ដែលបានទាញយក នៅពេលដែលត្រូវបានសួរ

វិធីចូល Mode Recovery តាមម៉ូដែលឧបករណ៍

ធ្វើតាមជំហានខាងក្រោមដើម្បីចូល Recovery Mode៖

ម៉ូដែលឧបករណ៍ ការចុចប៊ូតុង
iPhone 4 / 4S / 5 / 5C / 5S / 6 / 6S / SE (ជំនាន់ទី១)
  1. យកខ្សែ USB មកដោតជាប់ជាមួយកុំព្យូទ័រ (តែកុំទាន់ដោតចូល iPhone នៅឡើយ)
  2. ចុចប៊ូតុង Home (ប៊ូតុងមូលខាងមុខ) ឲ្យជាប់ កុំលែង
  3. ក្នុងពេលដែលកំពុងចុចប៊ូតុង Home ជាប់នោះ សូមដោតខ្សែ USB ចូលទៅក្នុង iPhone
  4. បន្តចុចប៊ូតុង Home ឲ្យជាប់ រហូតទាល់តែឃើញរូប iTunes និងខ្សែ USB (សម្រាប់ iOS ចាស់) ឬរូប កុំព្យូទ័រ និងខ្សែ USB (សម្រាប់ iOS ថ្មី) បង្ហាញលើអេក្រង់ ទើបលែងដៃ
iPhone 7 / 7 Plus
  1. ដោតខ្សែ USB ទៅកាន់កុំព្យូទ័រឲ្យរួចរាល់ (តែកុំទាន់ដោតចូលទូរសព្ទ)
  2. ចុចប៊ូតុង បន្ថយសំឡេង (Volume Down) ឲ្យជាប់ កុំលែង
  3. ក្នុងពេលកំពុងចុចប៊ូតុង Volume Down ជាប់នោះ សូមដោតខ្សែ USB ចូលទៅក្នុង iPhone
  4. បន្តចុចប៊ូតុង Volume Down ឲ្យជាប់ រហូតទាល់តែឃើញអេក្រង់បង្ហាញរូប ខ្សែ USB និងកុំព្យូទ័រ ទើបលែងដៃ
iPhone 8 / 8 Plus / X / 11 / 12 / 13 / 14 / 15
  1. ចុចហើយលែងប៊ូតុង បង្កើនសំឡេង (Volume Up) ១ ដង
  2. ចុចហើយលែងប៊ូតុង បន្ថយសំឡេង (Volume Down) ១ ដង
  3. ចុចប៊ូតុង Power (ប៊ូតុងចំហៀងខាងស្តាំ) ឲ្យជាប់ កុំលែង

សំខាន់៖ ទោះបីជាឃើញរូបផ្លែប៉ោម (Apple Logo) ក៏ដោយ ក៏ត្រូវបន្តចុចប៊ូតុង Power នោះឲ្យជាប់ រហូតទាល់តែឃើញអេក្រង់បង្ហាញរូប ខ្សែ USB និងកុំព្យូទ័រ ទើបលែងដៃបាន។

Post a Comment

Previous Post Next Post